អារម្មណ៍ដែលនៅឆ្ងាយ
នឹកផ្ទះនឹកអ្នកម្ដាយ
នឹកពេលសើចក្អាកក្អាយ
ពេលញុំាបាយជុំគ្នា
រាល់ថ្ងៃធ្លាប់តែជួបមុខ
រស់នៅយ៉ាងមានក្ដីសុខ
កក់ក្ដៅមិនរងារពេលនៅក្បែរ
ស្ដាប់ជំនោរសមុទ្រ
ផ្ទៀងត្រចៀកពីចម្ងាយ
ចម្រៀងមួយបទនេះ ខ្ញុំតែងជូនអ្នកម្ដាយ
សុខទុក្ខយ៉ាងណាអ្នកមានគុណកូនណ្ហើយ
កូននឹកខ្លាំងណាស់លឺហើយសូមឆ្លើយ (Mama)
ការងារកូនច្រើនមិនសូវបានទៅលេងឡើយ
កុំប្រកាន់កូន ទំនេរកូនទៅលេងហើយ
សុខភាពយ៉ាងណា
កុំឧស្សាហ៍ពេកម៉ាក់អើយ
យប់ឡើងឆាប់សម្រាន្ត
កុំចាំដល់ល្វើយ
យ៉ាងណាក៏មិនភ្លេចប៉ា
ទោះការងារប៉ាច្រើនតែកុំភ្លេចហូបបាយឲ្យទៀងពេលណា
ទោះបីជាកូននៅឆ្ងាយមិនបានជួយការងារប៉ា ដូចគេថា
អ្នកណាៗ គេក៏ថារូបកូនគ្មានថ្ងៃដែលជោគជ័យ
ប៉ុន្ដែលោកប៉ាប្រាប់ថាសម្ដីអាពួកនិយាយហ្នឹងគ្មានន័យ
Kid don't do drug
ទៅផ្ទះបើនឹកម៉ាក់
សំពះព្រះ
គោរពចាស់
សម្ដីលោកប៉ាកូនចាំយ៉ាងច្បាស់
តាំងពីតូចក្រូចឆ្មារ
ប៉ាសិតសក់ដូចតារា
ដាក់កូននៅលើស្មា
ហើយជូនកូនចេញទៅសាលា
បើគ្មានអ្នកក៏គ្មានខ្ញុំនៅថ្ងៃនេះ
ផ្ញើសម្លេងទៅអ្នកមានគុណជាពិសេស
Mama you're the best
អ្នកគឺជាមនុស្សពិសេស
អ្នកគឺជាហេតុហើយនិងផលសម្រាប់ចម្រៀងមួយបទនេះ
បើគ្មានអ្នកក៏គ្មានខ្ញុំនៅថ្ងៃនេះ
ផ្ញើសម្លេងទៅអ្នកមានគុណជាពិសេស
Mama you're the best
អ្នកគឺជាមនុស្សពិសេស
អ្នកគឺជាហេតុហើយនិងផលសម្រាប់ចម្រៀងមួយបទនេះ
អរគុណដល់អ្នកមានគុណមើលថែរក្សាតាំងពីតូច
បង្រៀនហើយព្រានប្រដៅដាច់ខាតមិនឲ្យធ្វើមនុស្សខូច
មិនឲ្យលួច
កុំកុហក់
មានទំនួលខុសត្រូវ
ប៉ាលើកទឹកចិត្ត
ឲ្យកូនតស៊ូហើយឆ្ពោះទៅរកគោលដៅ
កូនអើយជីវិតគឺមិនដូចគ្នា
ខុសខ្លះត្រូវខ្លះវាជាកម្មពារ
គ្មានកម្លាំង គ្មានប្រាជ្ញា គ្មានអាហារ
ក្នុងជីវិតស្មុគស្មាញខ្លាំងណាស់ព្រោះតែការងារ
បើអស់កម្លាំងរកមើលអ្វីមិនឃើញ
មកផ្ទះវិញជួបជុំគ្រួសារយើង
ការអប់រំគ្រួសារកូនមិនដែលបំភ្លេច
បញ្ហានៅជុំវិញខ្លួនកូនមិនដែលរត់គេច
ខិតខំធ្វើការងារទោះនឿយហត់ក៏មិនថ្វី
គឺដើម្បីតែកូន អឺម...
ទោះឈឺចាប់ស្ទើរសូន្យ
ធានាថាកូនបានដើរតាមក្ដីស្រម៉ៃ អី...
កូន អឺម...
ទោះឈឺចាប់ស្ទើរសូន្យ
ធានាថាកូនបានដើរតាមក្ដីស្រម៉ៃ អី...
កូន នឹកៗ សែននឹក
ថាកូននឹកៗ សែននឹក
នឹកដល់អ្នកម្ដាយផ្លូវឆ្ងាយសម្លឹងមើលត្រើយ
I said នឹកៗនឹកៗ
ថាកូននឹកៗនឹកៗ
នឹកពុក នឹកបង
គ្រាកម្សត់កន្លងធ្លាប់មានទាំងឡាយ
អូ...អ្នកម្ដាយកូនអើយ...
ថ្ងៃនេះកូនធំល្មមចម្រើនពេញវ័យ
ថាកូននឹកៗអ្នកម្ដាយកូននឹករៀងរាល់ថ្ងៃ
ស្ដាយណាស់ប៉ាចែកឋានផុតទៅមិនបានមើលកូនលេងតន្រ្តី
ប៉ាអើយ...
ម៉ាក់កុំភ្លេចថែសុខភាពឲ្យបានល្អ
ពួកយើងពីមុនយើងនៅផ្ទះឈើគ្រួសារក៏ធ្លាប់ធ្លាក់ខ្លួនក្រ
តែសេចក្ដីសុខកូនពិតប្រាកដពេលឃើញអ្នកម៉ាក់សុខសប្បាយ
យើងនៅតែអាចទាក់ទងរកគ្នាទោះគ្រានេះកូននៅឆ្ងាយ
ម៉ាក់អើយ...
ប៉ាអើយ...
កូន...អឺម...
ម៉ាក់អើយ...កូន...អឺម...
ម៉ាក់អើយ...កូន...អឺម...
នឹកអ្នកម្ដាយ
កូនសែនស្ដាយនៅពេលម្ដាយមិននៅជិត
អ្វីដែលកូនបានធ្វើពីមុនជាមួយគំនិតដែលកូនគិត
កូនតែងតែឆ្លងកាត់អ្នកម្ដាយមុននឹងរូបកូនហ៊ានប្រព្រឹត្ត
កូនប្រើត្រចៀកស្ដាប់ពាក្យប្រដៅ ពេលខ្លះទុកម៉ាក់ដូចជាមិត្ត
គ្មានអ្នកណាយល់ពីកូន ដូចអ្នកម៉ាក់នោះទេ
មានស្នាមញញឹម មានសង្ឃឹមកូននៅតែឈរជើងទាំងទ្វេ
យើងពីមុនធ្លាប់លំបាក កូនមិនចង់ Back in the day
ជីវិតឥឡូវខុសពីមុន ពួកយើងមិនមែនដៃទទេ
(We alright we alright)
(សុខសប្បាយ សុខសប្បាយ)
(we still fly we still fly)
(កូននៅឆ្ងាយ we miss you family)
We miss you family
(We miss you family)
We miss you family
But I miss you family
Imma do ma best, Imma do me
ចេញមកពីផ្ទះអត់មានអីសុី
តែកូននៅតែខំ tryna be me
អ្នកម៉ាក់ លោកប៉ា ទោះកូននៅទីណាក៏នៅតែនឹកដល់រូបអ្នក
វាគ្មានអ្នកណាគួរឲ្យទុកចិត្តដូចកូនទុកចិត្តលើរូបអ្នក
(ម៉ាក់អើយ...)
(ប៉ាអើយ...កូន...អឺម...)
(ម៉ាក់អើយ...កូន...អឺម...)
(ម៉ាក់អើយ...កូន...អឺម...)
(ម៉ាក់អើយ...កូន...អឺម...)